khmer eng
  • លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំព្រៃគុយ ស្រុកំពង់ស្វាយ ខេត្តកំពង់ធំ
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំព្រៃគុយ ស្រុកំពង់ស្វាយ ខេត្តកំពង់ធំ។ ក្រោយពីបានស្ដាប់របាយការណ៍លោកប្រធានក្រុមប្រឹក្សាឃុំព្រៃគុយរួចមក លោកជំទាវបានថ្លែងអំណរអរគុណចំពោះការខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ ការផ្ដល់សេវាសាធារណៈបានយ៉ាងល្អ និងលើកទឹកចិត្តគាំទ្របន្តដោះស្រាយបញ្ហាដែលនៅសេសសល់ តាមសំណូមពររបស់ប្រជាពលរដ្ឋ ពិសេសយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។ ក្នុងនោះលោកជំទាវបានជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីប្រជាពលរដ្ឋរស់នៅដោយសេចក្ដីសុខ។ក្នុងពិធីសំណេះសំណាលនោះ លោកជំទាវបានជូនក្រមាចំនួន៥០ក្រមា និងថវិកាមួយចំនួនដល់លោកប្រធានក្រុមប្រឹក្សាឃុំ ស្ថិតនៅសាលាឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក