khmer eng
  • លោកជំទាវ ឃួន ឃុនឌី ជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញកាន់បិណ្ឌវេន ទី១ នៅវត្តឥន្តប្បត្តបូរី (ហៅវត្តអង្គរតូចខាងត្បូង) ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី២៩ និងព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការ ទី៥ ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញកាន់បិណ្ឌវេន ទី១ នៅវត្តឥន្តប្បត្តបូរី (ហៅវត្តអង្គរតូចខាងត្បូង) ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន ជីដូនជីតា ញាតិកាទាំង៧សណ្ដាន ដែលលោកបានចែកឋានទៅកាន់លោកខាងមុខ និងបានប្រគេនបច្ច័យដល់ព្រះគ្រូចៅអធិការវត្តមូយចំនួនសម្រាប់ទុកកសាង។ ក្នុងកម្មវិធីនោះផងដែរ លោកជំទាវបានចែកអំណោយជូនដល់លោកយាយ លោកតាចំនួន១៥០នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ២៥គីឡូក្រាម មី១កេះ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ សារ៉ុង១ និងថវិកា២ម៉ឺនរៀល ស្ថិតនៅវត្តឥន្តប្បត្តបុរី (ហៅវត្តអង្គរតូចខាងត្បូង) ឃុំក្រវ៉ាន់ ស្រុកអង្គរធំ ខេត្តសៀមរាប។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម​ ឡាយ សំកុល​ អគ្គលេខាធិការ​ព្រឹទ្ធសភា​ គោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនជប៉ុន FUJIURA LTD
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញ​ដឹក​នាំ​កិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដមបណ្ឌិត អ៊ុក គង់ អញ្ជើញសួរសុខទុក្ខបណ្តាស្រុកជាប់ព្រំដែន និងផែនការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីជម្រកសុវត្ថិភាព
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ប្រាក់ ចំរើន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមឧត្តមសេនីយ៍ត្រី សួន ប្រុស ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ