khmer eng
  • ឯកឧត្តម ហែម ខន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានផ្តួចផ្តើមរៀបចំអង្គកឋិនទានដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមាវត្តអង្គសុធម្មារង្សី ហៅវត្តអង្គថី ស្ថិតក្នុងឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ហែម ខន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងលោកជំទាវ ព្រមទាំងបុត្រ ញាតិមិត្ត រួមជាមួយថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ មន្ត្រីជុំវិញខេត្ត ក្រុមការងារចុះជួយស្រុកសំរោងទង និងក្រុមប្រឹក្សាឃុំព្នាយ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានផ្តួចផ្តើមរៀបចំអង្គកឋិនទានដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមាវត្តអង្គសុធម្មារង្សី ហៅវត្តអង្គថី ស្ថិតក្នុងឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

    អង្គកឋិនទានបានដង្ហែប្រទក្សិណបីជុំ ជុំវិញព្រះវិហារ និងថ្វាយគ្រឿងសក្ការៈបូជា ថ្វាយចំពោះព្រះពុទ្ធរូបស្នងអង្គព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង និងបានប្រារព្ធនូវបទនមស្ការ ព្រះរតនត្រ័យ ថ្វាយបង្គំព្រះ សមាទានសីល ដើម្បីគោរពរំឭកដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ រួចវេរប្រគេនគ្រឿងបរិក្ខារអង្គកឋិនទានដល់ព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ។

    បរិក្ខារកឋិនមាន ត្រ័យធំ១ ត្រ័យសូត្រ២ ត្រ័យលៀងមួយចំនួនធំ និងបច្ច័យសង្កត់ត្រ័យសរុប ចំនួន ៥៤,៥៥៩,៥០០រៀល និង ១២,៧៨០ ដុល្លារអាមេរិក។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ