លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញចូលរួមជាគណៈធិបតីក្នុងពិធីបើកការប្រណាំងទូកង ប្រចាំខេត្តកំពង់ធំ
នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងលោកឧកញ៉ា គុយ លាងគី បានអញ្ជើញចូលរួមជាគណៈធិបតីក្នុងពិធីបើកការប្រណាំងទូកង ប្រចាំខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជា។ នៅក្នុងកម្មវិធីនោះផងដែរ លោកជំទាវ និងលោកឧកញ៉ា បានឧបត្ថម្ភនូវសម្ភារ និងថវិកាមួយចំនួនជូនដល់រដ្ឋបាលខេត្ត កំពង់ធំ ដើម្បីរៀបចំចាត់ចែងកម្មវិធីខាងលើ ស្ថិតនៅដងស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។