ឯកឧត្តម ខៀវ មុត បានអញ្ជេីញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ សេចក្តីអង្កេតសន្និដ្ឋាន នៃរបាយការណ៍លេីកទី២ របស់ប្រទេសកម្ពុជា
នា ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារ Le Royal ឯកឧត្តម ខៀវ មុត ប្រធានស្តីទី នៃគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា បានអញ្ជេីញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ” សេចក្តីអង្កេតសន្និដ្ឋាន នៃរបាយការណ៍លេីកទី២ របស់ប្រទេសកម្ពុជា ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពី សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ” ក្រោមការរៀមចំ ដោយគណៈកម្មាធិកាសិទ្ធិមនុស្សកម្ពុជា និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ។ សិក្ខាសាលានេះ មានការចូលរូមពី តំណាងព្រឹទ្ធសភា រដ្ឋសភា អង្គការនានា ក្រសួងស្ថាប័នរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល។ គោលបំណងសិក្ខាសាលានេះ គឺដេីម្បីផ្សព្វផ្សាយ ពិភាក្សា និងរៀបចំផែនការ អនុវត្តអនុសាសន៍នៅក្នុងសេចក្តីអង្កេតសន្និដ្ឋានរបស់គណៈកម្មការសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ របសស់អង្គការសហប្រជាជាតិ ដែលជាគណៈកម្មាធិការទទួលបន្ទុកតាមដានអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ខ សង្គមកិច្ច និងវប្បធម៌របស់ភាគី ។