ឯកឧត្ដម ឆាយ វណ្ណា អញ្ជើញចុះជួបសំណេះសំណាលក្រុមប្រឹក្សាឃុំប៊ូស្រា ស្រុកពេជ្រដា ខេត្តមណ្ឌលគីរី
នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំប៊ូស្រា ស្រុកពេជ្រដា ខេត្តមណ្ឌលគីរី ។
ក្រោយពីបានស្តាប់របាយការណ៍របស់លោកប្រធានក្រុមប្រឹក្សាឃុំប៊ូស្រា លោកមេនគរបាលប៉ុស្តិ៍ឃុំ និងលោកស្មៀនឃុំ រួចមក ឯកឧត្ដម ឆាយ វណ្ណា បានថ្លែងអំណរគុណចំពោះការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងជួយដោះស្រាយសំណូមពរប្រជាពលរដ្ឋបានយ៉ាងល្អ និងខិតខំបន្តដោះស្រាយបញ្ហាដែលនៅសេសសល់តាមសំណូមពររបស់ប្រជាពលរដ្ឋ។ ក្នុងឱកាសនោះ ឯកឧត្ដមបានជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំណុច ដើម្បីប្រជាពលរដ្ឋរស់នៅប្រកបដោយសចក្តីសុខក្សេមក្សាន្ត។
ទន្ទឹមនោះ ចំពោះការបោះឆ្នោតជ្រើសសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ ឯកឧត្ដមបានលើកឡើងឱ្យសមាជិកក្រុមប្រឹក្សាឃុំទាំងអស់ត្រូវត្រៀមលក្ខណៈដើម្បីអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
ជាទីបញ្ចប់ ឯកឧត្ដម ឆាយ វណ្ណា បាននំាយកអំណោយចែកជូនក្រុមប្រឹក្សាឃុំទាំងអស់ ដោយក្នុងម្នាក់ៗទទួលបាន សារុង១ និងថវិកាចំនួន ២០,០០០រៀល។
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន