khmer eng
  • សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូនសមាជិកព្រឹទ្ធសភា ចុងនីតិកាលទី៤
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសជូនសមាជិក សមាជិកាព្រឹទ្ធសភានីតិកាលទី៤ នៅវិមានព្រឹទ្ធសភា។
    ការបំពាក់គ្រឿងឥស្សរិយយសនាពេលនេះ គឺជាការបំពាក់លើកទី២ នៃនីតិកាលទី៤ ហើយគ្រឿងឥស្សរិយយសដែលត្រូវបំពាក់ជូនថ្នាក់ដឹកនាំ និងសមាជិក សមាជិកាព្រឹទ្ធសភានាពេលនេះ គឺជាគ្រឿងឥស្សរិយយស ដែលចាត់ក្នុងចំណាត់ថ្នាក់ខ្ពង់ខ្ពស់បំផុតនៃប្រភេទគ្រឿងឥស្សរិយយសរបស់ជាតិ។
    គ្រឿងឥស្សរិយយសដែលបំពាក់ជូនសមាជិកព្រឹទ្ធសភា នាពេលនោះ រួមមាន៖ ទី១-គ្រឿងឥស្សរិយយស មុនីសារភ័ណ្ឌ ថ្នាក់មហាសេនា ចំនួន០២ ទី២-គ្រឿងឥស្សរិយយស សម្តេចព្រះមហាក្សត្រីយានីព្រះស៊ីសុវត្ថិ មុនីវង្សកុសុមៈនារីរ័ត្ន ថ្នាក់មហាសេនា ចំនួន០៣ ទី៣-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា ចំនួន០៥ ទី៤-គ្រឿងឥស្សរិយយស សុវត្ថារា ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន១៤ ទី៥-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន០៥ ទី៦-គ្រឿងឥស្សរិយយស សម្តេចព្រះមហាក្សត្រីយានីព្រះស៊ីសុវត្ថិ មុនីវង្សកុសុមៈនារីរ័ត្ន ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន០៨ ទី៧-គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ចំនូន១៧ ទី៨-គ្រឿងឥស្សរិយយស សុវត្ថារា ថ្នាក់មហាសេនា ចំនួន០១ ទី០៩-គ្រឿងឥស្សរិយយស ជាតូបការ ចំនួន០២ និងទី១០-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ធិបឌិន្ទ ចំនួន០២៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ