ឯកឧត្តម យ៉ង់ សែម បានដឹកនាំកិច្ចប្រជុំត្រៀមចុះបំពេញបេសកកម្មទៅកាន់ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង
នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានដឹកនាំកិច្ចប្រជុំមួយជាមួយមន្ត្រីការិយាល័យអមក្រុមភូមិភាគទី៨ នៃនាយកដ្ឋានភូមិភាគ និងសមូហភាពដែនដី និងមន្ត្រីការិយាល័យជំនួយការគណៈកម្មការទី១ ដើម្បីពិនិត្យពិភាក្សាលើកម្មវិធី និងកិច្ចការដែលត្រូវធ្វើសម្រាប់ត្រៀមចុះបំពេញបេសកកម្មទៅកាន់ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នាពេលខាងមុខនេះ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន