ឯកឧត្តមកិត្តិនីតិកោលបណ្ឌិត ម៉ុម ជឹមហ៊ុយ បានអញ្ជើញនាំយកបច្ច័យ ចូលរួមបុណ្យកឋិនទានសាមគ្គី ជាមួយពុទ្ធបរិស័ទចំណុះជើងវត្តសែនសិរី ហៅវត្តក្តីសែន
យោងប្រសាសន៍ណែនាំរបស់ឯកឧត្តមកិត្តិនីតិកោលបណ្ឌិត ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប្រធានគណៈកម្មការ អមដំណើរដោយឯកឧត្តមសមាជិកគណៈកម្មការ បានអញ្ជើញនាំយកបច្ច័យ ចំនួន៥,០០០,០០០៛ (ប្រាំលានរៀល) ចូលរួមបុណ្យកឋិនទានសាមគ្គី ជាមួយពុទ្ធបរិស័ទចំណុះជើងវត្តសែនសិរី (ហៅវត្តក្តីសែន) ស្ថិតនៅភូមិកំពង់សំរោង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ សូមឧទ្ទិសកុសលផលបុណ្យនេះ ជូនដល់ដួងវិញ្ញាណក្ខ័ន្ធយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ សូមលោកទាំងអស់មេត្តាយោនយកកំណើតក្នុងទីបរមសុខកុំបីក្លាយទៅជាប្រការដទៃឡើយ។