ឯកឧត្តម ឈិត គឹមយាត អញ្ជើញចូលរួមកិច្ចពិភាក្សាជាមួយ ក្រុមការងារកិច្ចប្រជុំកិច្ចសហការក្នុងតំបន់ ក្នុងអំឡុងកិច្ចប្រជុំ APPF-31
នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាធារណរដ្ឋហ្វីលីពីន ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា(គណៈកម្មការទី៥) តំណាងគណៈប្រតិភូសភាកម្ពុជា បានអញ្ជើញចូលរួមកិច្ចពិភាក្សាជាមួយក្រុមការងារកិច្ចប្រជុំកិច្ចសហការក្នុងតំបន់ នៃកិច្ចប្រជុំ APPF-31 មកពីប្រទេសចំនួន១១ ដើម្បីពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចចំនួន២ គឺ ១). កិច្ចសហប្រតិបត្តិការថ្នាក់តំបន់តាមរយៈការអប់រំ និងវប្បធម៌ ២).ការថែទាំសុខភាពជាសាកលនៅអាស៊ីប៉ាស៊ីហ្វិក។ ចុងបញ្ចប់នៃកិច្ចពិភាក្សា សេចក្តីព្រាងសេចក្តីសម្រេចទាំងពីរខាងលើ ត្រូវបានអនុម័ត។
ប្រភព៖ នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន