នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី៣ ស្តីពីកិច្ចសហការក្នុងតំបន់នៃកិច្ចប្រជុំប្រចាំឆ្នាំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣១ (APPF-31) និងបានចូលរួមថ្លែងលើប្រធានបទទី២គឺ “ការថែទាំសុខភាពជាសាកលនៅអាស៊ីប៉ាស៊ីហ្វិក” ស្ថិតនៅសាធារណរដ្ឋហ្វីលីពីន ។
ដោយឡែក នាព្រឹកថ្ងៃដដែលនោះផងដែរ លោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា ក៏បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំគណៈកម្មការសេចក្តីព្រាង ដើម្បីពិភាក្សា និងអនុម័តចុងក្រោយទៅលើសេចក្តីព្រាងសេចក្តីសម្រេចរបស់កិច្ចប្រជុំទាំងអស់របស់វេទិកាកន្លងមកផងដែរ។
ប្រភព៖ នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន