ក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជាជាមួយសភាសាធារណរដ្ឋឥណ្ឌា បានរៀបចំពិធីពិសារអាហារសាមគ្គីជាមួយលោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
 
ចែករំលែក ៖

នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១១:៣០នាទី ក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជាជាមួយសភាសាធារណរដ្ឋឥណ្ឌា ដឹកនាំដោយ ឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជាជាមួយសភាសាធារណរដ្ឋឥណ្ឌា បានរៀបចំពិធីពិសារអាហារសាមគ្គីជាមួយលោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ (កម្ពុជា-ឥណ្ឌា) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមសមាជិកក្រុមមិត្តភាព និងក្រុមជំនួយការ ស្ថិតនៅភោជនីយដ្ឋានក្រវ៉ាញ រាជធានីភ្នំពេញ ។

 


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ