khmer eng
  • អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងភាគីចិន រៀបចំពិធីតាំងពិព័រណ៍សមិទ្ធផលខួប១០ឆ្នាំ នៃការរួមគ្នាកសាងខ្សែក្រវាត់ និងផ្លូវរវាងកម្ពុជា-ចិន និងអបអរសាទរខួបគម្រប់១៥ឆ្នាំនៃការបង្កើតវិទ្យុមិត្តភាពកម្ពុជាចិន
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា (អ.ពស) វិទ្យុមិត្តភាពកម្ពុជាចិន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរៀបចំពិធីតាំងពិព័រណ៍សមិទ្ធផលខួប១០ឆ្នាំនៃការរួមគ្នាកសាងខ្សែក្រវាត់ និងផ្លូវរវាងកម្ពុជា-ចិន  និងកិច្ចសំណេះសំណាលជាមួយប្រិយមិត្ត អបអរសាទរខួបគម្រប់១៥ឆ្នាំនៃការបង្កើតវិទ្យុមិត្តភាពកម្ពុជាចិន នៅសាលសិក្ខាសាលាបណ្ណាល័យវិមានព្រឹទ្ធសភា។
    ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ជួន សុខធី អគ្គនាយស្តីទីនៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ កញ្ញា Yao Shiya ប្រធានវិទ្យុមិត្តភាពកម្ពុជា-ចិន និងឯកឧត្តមបណ្ឌិត ជា មុនីឫទ្ធី ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដោយមានការចូលរួមពីមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តំណាងក្រសួងអប់រំយុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងសកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានខុងជឺ តំណាងប្រិយមិត្តអ្នកស្ដាប់របស់វិទ្យុមិត្តភាពកម្ពុជា-ចិន
    និងតំណាងប្រិយមិត្តអ្នកស្ដាប់វិទ្យុមិត្តភាពកម្ពុជា-ចិន
    ព្រមទាំងនិស្សិតមកពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុម។
    អង្គពិធីដំណើរការតាមកម្មវិធី មានជាអាទិ៍៖
    ១-ពិព័រណ៍ស្តីពីសមិទ្ធផលខួប១០ឆ្នាំនៃការរួមគ្នាកសាងខ្សែក្រវាត់ និងផ្លូវ
    ២-សុន្ទរកថារបស់ប្រធានវិទ្យុមិត្តភាពកម្ពុជា-ចិន កញ្ញា Yao Shiya ៣-សន្ទរកថាលោកជួន សុធី អគ្គនាយកស្តីទីនៃ អគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ
    ៤-ទស្សនាខ្សែរវីដេអូស្តីពីសមិទ្ធផលវិទ្យុមិត្តភាពកម្ពុជាចិន
    ៥-ទស្សនាខ្សែរវីដេអូសារជូនពររបស់ភ្លៀវកិត្តិយសសំខាន់ៗ
    ៦-ទស្សនាខ្សែរវីដេអូសម្ភាសន៍ទស្សនិកជន និងប្រិយមិត្តអ្នកស្តាប់វិទ្យុមិត្តភាពកម្ពុជាចិន
    ៧-សុន្ទរកថា ឯកឧត្តមបណ្ឌិត ជា មុនីឫទ្ធី ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំងអស់ ក្នុងស្រុកស្វាយទាប
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតស្លូវវ៉ាគីប្រចាំកម្ពុជា ចូលជូនសារតាំង និងសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ កិច្ចសហការ ព្រឹទ្ធសភា-រដ្ឋសភា-ក្រុមការងារថ្នាក់ជាតិ-អាជ្ញាធរមូលដ្ឋានបានរលូន គឺជាប្រយោជន៍ប្រជាជនក្នុងភូមិភាគ៥
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំងអស់ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋាន