នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុម និងជាអនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តតាកែវ ដឹកនាំដោយឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត នៅសាលាខេត្តតាកែវ ដើម្បីពិនិត្យ និងពិភាក្សាលើ ៖ ១.កម្មវិធីបេសកកម្មរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ចុះជួបជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ នៅខែមករា ឆ្នាំ២០២៤ នាពេលខាងមុខនេះ។ ២.ផ្សព្វផ្សាយសមិទ្ធផលមុខងារតំណាងរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដើម្បីត្រៀមបោះឆ្នោតសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាពេលខាងមុខ។ ៣.ការងារផ្សេងៗ…។
ប្រភព៖នាយកដ្ឋានព័ត៌មាន