ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសដាក់ឱ្យដំណើរការកិច្ចសហប្រតិបត្តិការកម្ពុជា និងចិន ដើម្បីផលប្រយោជន៍ប្រជាជន
 
ចែករំលែក ៖

នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមកិត្តិសង្គហបណ្ឌិត  ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា និងឯកឧត្តម កាវ អ៉ីនឡុង អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រឹក្សានយោបាយប្រជាជនចិន បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសដាក់ឱ្យដំណើរការកិច្ចសហប្រតិបត្តិការកម្ពុជា និងចិន ដើម្បីផលប្រយោជន៍ប្រជាជន ក្រោមក្របខ័ណ្ឌប្រតិបត្តិការជំរុញការតភ្ជាប់ប្រជាជន និងប្រជាជនតាមផ្លូវសូត្រ  ក្រោមការរៀបចំដោយសមាគមចិនដើម្បីជំរុញការផ្លាស់ប្តូរអន្តរជាតិរវាងអង្គការក្រៅរដ្ឋាភិបាល សហការជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ នៅសណ្ឋាគារ Rose Wood រាជធានីភ្នំពេញ។
ពិធីនេះប្រព្រឹត្តទៅដោយមានការចូលរួមសមាជិក សមាជិកាព្រឹទ្ធសភា ភារធារីស្ថានទូតចិនប្រចាំកម្ពុជា និងតំណាងវេទិកាសម័្ពន្ធសង្គមស៊ីវិល បណ្តាសមាគមនានា ព្រមទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ។
ក្នុងឱកាសនេះដែរ ក៏មានការចុះហត្ថលេខារវាង៖ ១-មូលនិធិប៉េកាំងហ្វូងលីន ជាមួយឯកឧត្តម យន្ត មីន គម្រោង”ប៉ុស្តិ៍សុខភាព អាយុយឺនយូរ អូរបាក់រទេះ” ២- មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ ជាមួយឯកឧត្តម ប៉ៃ សំបូរ អគ្គ
លេខាធិការវេទិកាសម្ព័ន្ធសង្គមស៊ីវិល ៣- មូលនិធិAMITY ជាមួយអង្គការជីវិតថ្លៃថ្នូរ ៤- មូលនិធិPeaceland ក្រុមហ៊ុនDJI និងក្រុមការងារគម្រោងជួយលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងស្រុកបន្ទាយស្រី ៥- ក្រុមហ៊ុនភាពយន្តចិន និង សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និង៦- មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ និង សភាពាណិជ្ជកម្មអន្តរជាតិ សម្រាប់វិស័យឯកជនខេត្តក្វាងទុង ជាមួយឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការវេទិកាសម្ព័ន្ធសង្គមស៊ីវិល។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ