ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយនឹងថ្នាក់ដឹកនាំស្រុក និងក្រុមប្រឹក្សាឃុំក្នុងស្រុកបាទី ខេត្តតាកែវ ======== នារសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុម និងជាអនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយនឹងថ្នាក់ដឹកនាំស្រុក និងក្រុមប្រឹក្សាឃុំក្នុងស្រុកបាទី ចំនួន ៩០នាក់ នៅសាលប្រជុំសាលាស្រុកបាទី ខេត្តតាកែវ ដើម្បីផ្សព្វផ្សាយអំពីសមិទ្ធផលសំខាន់ៗរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ នីតិកាលទី៤ និងត្រៀមផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រេីសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាពេលខាងមុខ និងការងារផ្សេងៗ…។
ប្រភព៖នាយកដ្ឋានព័ត៌មាន