khmer eng
  • ឯកឧត្តម ឆាយ វណ្ណា អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីអបអរថ្ងៃជ័យជំម្នះ ៧មករា រដូវកាលទី៣ ឆ្នាំ២០២៤ ដែលធ្វើឡើងនៅទីលានបាល់ទាត់ភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
    ក្នុងឱកាសនោះ មានការអញ្ជើញចូលរួមពីសំណាក់ក្រុមជំនួយការផ្នែកវប្បធម៌ និងសាសនា អភិបាលស្រុក អាជ្ញាធរស្រុក ឃុំ អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស ក្រុមកីឡាករ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករប្រមាណ ១៥,០០០នាក់។

    នាឱកាសនោះ ឯកឧត្តម ឆាយ វណ្ណា មានប្រសាសន៍ថាទៅកាន់កីឡាករ និងមហាជននៅក្នុងទីលានប្រកួតថា ដោយសារមានសុខសន្តិភាពទើបអាចឱ្យបងប្អូនប្រជាពលរដ្ឋ និងកីឡាករទំាងអស់អាចមកលេងកីឡាបាន បងប្អូនប្រជាពលរដ្ឋអាចមកទស្សនាការលេងកីឡានៅទីនេះបានសប្បាយរីករាយ ក្រោមការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានបន្តទៀតថា តាមការមើលឃើញនៅទីលានប្រកួតនេះផ្ទាល់ ឃើញថាប្អូនៗលេងកីឡាបាល់ទាត់នេះ ពិតជាលេងបែបបច្ចេកទេស និងរីកចម្រើនខ្លាំងជាងពេលកន្លងមក ប្អូនៗត្រូវខិតខំហ្វឹកហាត់ឱ្យបានល្អដើម្បីឱ្យប្អូនអាចទៅបន្តអាជីពក្នុងក្លិបបាលទាត់ណាមួយក្នុងប្រទេស ឬអាចទៅក្លិបក្រៅប្រទេសក៏អាចបានដែរ សំខាន់ឱ្យតែប្អូនៗមានសមត្ថភាពទៅបាន។ សព្វថ្ងៃនេះឱ្យតែប្អូនៗលេងបានល្អហើយច្បាស់ ពិតណាស់ក្លិបណាក៏ចង់បានប្អូនដែរ ដូច្នេះប្អូនត្រូវពង្រឹងសមត្ថភាពខ្លួនចាប់ពីពេលនេះទៅ។ យើងត្រូវ អរគុណសន្តិភាព អរគុណសម្ដេចតេជោ ដែលខិតខំការពារថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសកន្លងមក ជាពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តការដឹកនាំប្រទេសបន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបច្ចុប្បន្ននេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានក្រុមឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

    ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ ៧មករា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដូវកាលទី៣ ឆ្នាំ២០២៤ ស្រុកក្រូចឆ្មារនេះ គឺដើម្បីអបអរ រំលឹក ចងចាំ នូវថ្ងៃកំណើតទី២ គម្រប់៤៥ឆ្នាំ នៃទិវារជ័យជំនះ ៧មករា មាន៧មករា ទើបយើងមានអ្វីគ្រប់យ៉ាង។

    ជាទីបញ្ចប់ ឯកឧត្តម ឆាយ វណ្ណា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ ត្រូវនាំគ្នាលេងកីឡាឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបាននូវសុខភាពល្អ ទំនាក់ទំនងល្អ មានមេត្រីភាព សាមគ្គីភាព មិត្តភាព និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀននាំឱ្យមានគ្រោះថ្នាក់ដល់សុខភាព និងអនាគតរបស់ខ្លួន ក៏ដូចជាសង្គមជាតិទាំងមូល។

    សូមជម្រាបថា ចំពោះការរៀបចំការប្រកួតនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភថវិកាចំនួន ១២លានរៀល និងថវិកាឯកឧត្តម ឆាយ វណ្ណា ព្រមទាំងសម្បុរសជនក្នុងភូមិ និងក្រៅប្រទេសផងដែរ។

    សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក