ឯកឧត្តម ឡាយ សំកុល ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការពិធីការ និងបដិសណ្ឋារកិច្ច
 
ចែករំលែក ៖

នាព្រឹកថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០៨:៣០នាទី ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការរងព្រឹទ្ធសភា និងជាប្រធានគណៈកម្មការផ្ទៃក្នុងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដើម្បីរៀបចំពិធីបើកសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការពិធីការ និងបដិសណ្ឋារកិច្ច ដើម្បីពិនិត្យពិភាក្សាអំពីការត្រៀមរៀបចំពិធីបើកសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ នៅសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ