នាល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា (គណៈកម្មការទី៣) ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី ប្រធានគណៈកម្មការ បានអនុញ្ញាតឱ្យគណៈប្រតិភូ នៃក្រុមហ៊ុន Pharma Foods International Co.,Ltd. មកពីប្រទេសជប៉ុន ដឹកនាំដោយលោក Noriaki Sekiguchi ប្រធានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណងសិក្សាស្វែងយល់អំពីឱកាសវិនិយោគ និងស្វែងរកដៃគូសហការនៅកម្ពុជា។ សូមជម្រាប់ថា ក្រុមហ៊ុនPharma Foods International Co.,Ltd. ត្រូវបានបង្កើតឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៩៧ និងមានទីស្នាក់ការកណ្តាល នៅទីក្រុងក្យូតុ ប្រទេសជប៉ុន ដែលជាក្រុមហ៊ុនផលិតផលអាហារបំប៉ន ឱសថ ភេសជ្ជៈ និងផលិតផលថែរក្សាសម្ជស្ស ក្នុងនោះក៏នូវមានផលិតផលសំខាន់ៗផ្សេងទៀតដែរ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន