លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញសួរសុខទុក្ខ លោក នុត សុផល សមាជិកក្រុមប្រឹក្សាឃុំចើងដើង ដែលមានជំងឺកំពុងសម្រាកព្យាបាលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសមៈ
នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញសួរសុខទុក្ខ លោក នុត សុផល សមាជិកក្រុមប្រឹក្សាឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលមានជំងឺកំពុងសម្រាកព្យាបាលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសមៈ ( ពេទ្យលោកសង្ឃ) សូមបញ្ជាក់ថាអ្នកជំងឺមិនទាន់បានបានធូរស្រាលនៅឡើយទេ បើទោះបីជាមាការយកចិត្តទុកដាក់ពីសំណាក់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យនៅទីនោះក៏ដោយ។ ក្នុងឱកាសសួរសុខទុក្ខនោះ លោកជំទាវបានឧបត្ថម្ភដល់គ្រួសាររបស់លោក នុត សុផល រួមមានផ្លែឈើមួយកន្ត្រក និងថវិកាសរុប១,២០០,០០០រៀល ស្ថិតនៅមន្ទីពេទ្យព្រះកុសមៈ (ពេទ្យលោកសង្ឃ) រាជធានីភ្នំពេញ។