នាព្រឹក ថ្ងៃអាទិត្យ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាភូមិភាគទី៧ និងលោកជំទាវ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីដំណេីរទស្សនកិច្ច និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រុងស្រុកទាំង៩ និងក្រុមប្រឹក្សាឃុំ សង្កាត់ ដែលមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក និងក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន៥២៦នាក់ សរុបអ្នកចូលរួមទាំងអស់ចំនួន៧៤០នាក់ ។
ក្នុងដំណើរទស្សនកិច្ច និងសំណេះសំណាលនេះ មានការទស្សនាការប្រណាំងម៉ូតូ មើលសួនសត្វ និងមើលដំណើរការសាងសង់ផ្លូវឡូរី ៩គីឡូម៉ែត្រ និងពិសារអាហារសាមគ្គីរួមគ្នាក្រោមបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលជាទីបំផុត ។
ប្រភពខ្លឹមសារ : ការិយាល័យអមក្រុមភូមិភាគទី៧