នាព្រឹកថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង០៩:០០នាទីព្រឹក គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា (គណៈកម្មការទី៣) ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី ប្រធានគណៈកម្មការ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំអន្តរគណៈកម្មការព្រឹទ្ធសភា ជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មច្បាប់កិច្ចព្រមព្រៀងម៉ារ៉ាកេសស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា។
សេចក្ដីព្រាងច្បាប់នេះ មានគោលបំណង ដើម្បីរួមចំណែកធានានូវនិរន្តរភាពធនធានជល ផលសមុទ្រក្នុងកម្រិតសកល តំបន់ និងរដ្ឋសមាជិកនីមួយៗ តាមរយៈការហាមឃាត់ឬបញ្ឈប់នូវការឧបត្ថម្ភ ជនមានលក្ខណៈបង្កគ្រោះថ្នាក់ពាក់ព័ន្ធការនេសាទសមុទ្រ ដែលជាកត្តាចម្បងក្នុងការបំផ្លិចបំផ្លាញ ដល់ផលស្តុកជលផលសមុទ្រនៃសកលលោក…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន