នាព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាកិត្តិយសចូលរួមបុណ្យឆ្លងប្រាង្គចេតិយ និងគំរប់ខួប៣ឆ្នាំ មហាសប្បរសមង្គលសិរី អគ្គមហាឧបាសកពុទ្ធសាសនូត្ថម្ភក៏ លឹម ឈុន ដែលត្រូវជាឪពុកបង្កើត ឧកញ៉ា អ៊ឹង ប៊ុនហូវ ដែលបានប្រារព្ធធ្វើនៅ ក្នុងបរិវេណវត្តពោធិត្ថារាម( ហៅវត្តពោធិអណ្តែត ) ស្ថិតនៅក្នុងភូមិត្អូរលំ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ប្រភព៖ ខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា