សម្តេចប្រមុខរដ្ឋស្តីទី អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ចាន់ វ៉ែន ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព នៅភូមិគ្រឹះស្ថិតក្នុងបូរី ប៉េងហួត បឹងស្នោ …
 
ចែករំលែក ៖

នារសៀលថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង២:៣០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខក្រុមគ្រួសារសព ឯកឧត្តម ចាន់ វ៉ែន ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា ដែលបានទទួលមរណភាពនៅថ្ងៃសៅរ៍ ១៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៥:២០នាទីព្រឹក ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ …។
សពឯកឧត្តម ចាន់ វ៉ែន ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា បានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីសាសនា នៅភូមគ្រឹះស្ថិតក្នុងបុរីប៉េងហួត បឹងស្នោ សូមដួងវិញ្ញាណក្ខន្ធឯកឧត្តម ចាន់ វ៉ែន ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ…៕

ប្រភព៖ ខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ