លោកជំទាវ ឃួន ឃុនឌី ជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចូលរួមពិធីបុណ្យអភិសេកសាមគ្គី នាគី នាគា សំពៅត្រៃលោកត្រៃលក្ខណ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចូលរួមពិធីបុណ្យអភិសេកសាមគ្គី នាគី នាគា សំពៅត្រៃលោកត្រៃលក្ខណ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ នៅក្នុងឱកាសប្រារព្ធពិធីបុណ្យនោះ លោកជំទាវបានចូលរួមបច្ច័យចំនួន២,០០០,០០០រៀល ស្ថិតនៅមជ្ឈមណ្ឌលសាសនា វប្បធម៌ ទេសចរណ៍ សំពៅត្រៃលោកត្រៃលក្ខណ៍
ភូមិកាលមេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុកខេត្តកំពង់ធំ។