khmer eng
  • ឯកឧត្តម ងី ចន្ទ្រផល ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ឯកឧត្តម តេង សាវង្ស លេខាធិការគណៈកម្មការទី៤ និងឯកឧត្តម អ៊ុក គង់ សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍ សង្ក្រាន្តបាត់ដំបង ២០២៤
     
    ចែករំលែក ៖

    នារសៀល ថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ងី ចន្ទ្រផល ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ឯកឧត្តម តេង សាវង្ស លេខាធិការគណៈកម្មការទី៤ និងឯកឧត្តម អ៊ុក គង់ សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង ២០២៤» ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលបាត់ដំបង ។ ឯកឧត្តម ងី ចន្ទ្រផល ប្រធានគណៈកម្មការទី១ ឯកឧត្តម ប៉ុល លឹម អនុប្រធានគណៈកម្មការទី៤ ឯកឧត្តម តេង សាវង្ស លេខាធិការគណៈកម្មការទី៤ និងឯកឧត្តម អ៊ុក គង់ សមាជិកគណៈកម្មការទី៦ បានចូលរួមជាថវិកាចំនួន ២ លានរៀល សម្រាប់រៀបចំព្រឹត្តិការណ៍ «សង្រ្កាន្តបាត់ដំបង ២០២៤» នេះផងដែរ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ