ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា បានអនុញ្ញាតឱ្យលោក Olivier RODIEN រួមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
នាព្រឹកថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង០៩:០០នាទី នៅសាលប្រជុំគណៈកម្មការទី៥ នៃព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា សមាជិកព្រឹទ្ធសភា និងជាប្រធានគណៈកម្មការកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន បានអនុញ្ញាតឱ្យលោក Olivier RODIEN ប្រធានសមាគមបេសកកម្ម -កម្មសិក្សាអាស៊ី រួមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដែលមានខ្លឹមសារដូចតទៅ៖
-ផ្លាស់ប្តូរព័ត៌មានទៅវិញទៅមកអំពីប្រវត្តិទំនាក់ទំនងរវាងប្រទេសទាំងពីរ (កម្ពុជា-បារាំង)តាំងពីយូរលង់មក ក្នុងទិសដៅលើកកម្ពស់ដើម្បីអភិវឌ្ឍហ្រ្វង់កូហ្វូនី។
– បន្ត និងអភិវឌ្ឍក្នុងការទទួលកម្មសិក្សាការីគិលានុដ្ឋាក បារាំង កាណាដា ប៊ែលហ្ស៊ិក និង
ស្វីស ដើម្បីពង្រឹងគុណភាពបុគ្គលិកនៅមន្ទីរពេទ្យកម្ពុជា។
– ចូលរួមជួយសម្រាលជីវភាពប្រជាពលរដ្ឋ ដែលខ្វះលទ្ធភាពទទួលសេវាសុខភាពក្រោមរូបភាពជំនួយបេសកកម្មសុខាភិបាល ។
– រៀបចំកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាសម្រាប់ឆ្នាំ ២០២៤ លើផ្នែក៖
+សុខាភិបាល ៖ មានខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តតាកែវ ខេត្តកំពង់ចាម និងខេត្តកំពង់ធំ។
+លើកកម្ពស់ហ្រ្វង់កូហ្វូនី៖ កម្មសិក្សាមន្រ្តីនៅទីក្រុងហូជីមិញ-វៀតណាម។
+ ទស្សនកិច្ចការងារនៅបារាំងសម្រាប់កម្រិតសមាជិកព្រឹទ្ធសភា។
– អភិវឌ្ឍវិស័យអប់រំ បង្ការ ការពារ ថែរក្សាសុខភាពជូនប្រជាពលរដ្ឋកម្ពុជា។
– សកម្មភាពទាំងនេះ គឺដើម្បីអភិវឌ្ឍន៍ ទប់ស្កាត់ជម្ងឺរ៉ាំរ៉ៃ និងកាត់បន្ថយចំណាយរបស់រដ្ឋ ។
– ជាចុងបញ្ចប់ លោក Olivier RODIEN ស្នើសុំ ឯកឧត្តមបណ្ឌិតប្រធាន ជួយសម្រួលឱ្យមានអនុស្សារណៈយោគយល់គ្នា រវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសមាគមបេសកកម្ម-កម្មសិក្សាអាស៊ី ពីព្រោះសមាគមនេះ បាននឹងកំពុងបំពេញសកម្មភាពការងារនៅអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចាប់តាំងពីឆ្នាំ ២០១៤ មក។
ប្រភព៖ គណៈកម្មការទី៥ នៃព្រឹទ្ធសភា