khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាមួយមេភូមិទាំង១៣ ក្នុងអង្គប្រជុំប្រចាំខែមេសាឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក
     
    ចែករំលែក ៖

    ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៨:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាមួយមេភូមិទាំង១៣ ក្នុងអង្គប្រជុំប្រចាំខែមេសាឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ការងារជាអាទិភាព ដែលត្រូវបន្តរួមគ្នាអនុវត្តសម្រាប់ខែឧសភា ឆ្នាំ២០២៤ គឺ
    ១-បន្តចាត់មន្ត្រីចុះសម្ភាសន៌ដល់ផ្ទះ នៃគ្រួសារនីមួយៗ ដើម្បីរៀបចំសំណើជាកញ្ចប់ឯកសារជូនក្រសួងសង្គមកិច្ចចាត់ចែងបានទាន់ពេល។
    ២-បន្តចុះសម្ភាសន៍រៀបចំចំណាត់ថ្នាក់គ្រួសារក្រីក្រ ដែលបានដាក់ពាក្យសុំរួច ដើម្បីផ្ញើជូនក្រសួងផែនការស្របតាមប្រតិទិនការងារដែលបានកំណត់។
    ៣-គ្រប់ផ្នែក និងអង្គភាពផ្សេងទៀតត្រូវបន្តការងារតាមជំនាញរៀងៗខ្លួន។
    ពេញចិត្តណាស់ បានឃើញការខិតខំរួមគ្នាសម្រេចលទ្ធផលល្អ ក្នុងការងាររបស់មូលដ្ឋាន ឯកឧត្តម បានបន្តជួយឧបត្ថម្ភថវិកាប្រចាំខែជូនសមាគមថែទាំការពារសុខភាពមនុស្សចាស់ ដោយក្តីគោរពស្រឡាញ់ពេញចិត្តក្រៃលែង។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត