ថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១១:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចូលរួមគាំទ្រលើកកម្លាំងចិត្ត ក្មួយៗ ចៅៗ ជាសិស្ស និស្សិតយ៉ាងច្រើនកុះករនៅក្នុង ពិពរណ៌ការងារមគ្គទេសក៍អាជីពនិងឱកាសការងារសម្រាប់ ៥,៤០០ កន្លែង នៅមជ្ឈមណ្ឌល KAMPUS រាជធានីភ្នំពេញ។ សូមជូនពរចៅៗ ខំរៀនឲ្យចេះ រៀនឲ្យចប់ រៀនឲ្យមានជំនាញ ស្របតាមទីផ្សារការងារ ក្រោមម្លប់សន្តិភាពពេញផ្ទៃមាតុភូមិ។