សមាជិក សមាជិកាព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីធ្វើបទបទបង្ហាញស្តីពី បទពិសោធន៍ការងាររបស់ព្រឹទ្ធសភាបារាំង ក្រោមប្រធានបទ ទី១-តួនាទីសមាជិកព្រឹទ្ធសភានៅក្នុងក្របខ័ណ្ឌជាតិ ២-តួនាទីសមាជិកព្រឹទ្ធសភានៅក្នុងក្របខ័ណ្ឌអន្តរជាតិ (ការទូតសភា) ៣-ក្រមសីលធម៌សមាជិកសភា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។ ពិធីនេះ ប្រព្រឹត្តទៅក្រោមកិច្ចសម្របសម្រួលកម្មវិធីដោយឯកឧត្តមបណ្ឌិត ចែម វីឌ៉្យា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដោយមានការអញ្ជើញធ្ធើបទបង្ហាញពីឯកឧត្តម Vincent ÉBLÉ សមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានក្រុមអន្តរសភាមិត្តភាពបារាំង-កម្ពុជា ស្តីពី ” តួនាទីសមាជិកព្រឹទ្ធសភានៅក្នុង ក្របខ័ណ្ឌជាតិ” និង” តួនាទីសមាជិកព្រឹទ្ធសភានៅក្នុង ក្របខ័ណ្ឌ អន្តរជាតិ (ការទូតសភា) ព្រមទាំងបទបង្ហាញពីឯកឧត្តម Louis-Jean De Nicolay សមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានក្រុមអន្តរសភាមិត្តភាពបារាំង- កម្ពុជា ស្តីពី ” ក្រមសីលធម៌សមាជិកសភា” ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន