khmer eng
  • សមាជិកគណៈកម្មការ ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងសន្និសីទថ្នាក់ជាតិស្តីអំពី គោលនយោបាយគ្រឿងស្រវឹងនៅកម្ពុជា
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ទេព យុទ្ធី លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា និងឯកឧត្តម ហេង ហាលីម សមាជិកគណៈកម្មការ បានអញ្ជើញចូលរួមក្នុងសន្និសីទថ្នាក់ជាតិស្តីអំពី “គោលនយោបាយគ្រឿងស្រវឹងនៅកម្ពុជា” នៅភោជនីដ្ឋានទន្លេបាសាក់ ២ (ជិតស្ពានអាកាសក្បាលថ្នល់) រាជធានីភ្នំពេញ។

    សន្និសីទនេះប្រព្រឹត្តទៅមានរយៈពេល ១ថ្ងៃ ដោយមានសមាសភាពចូលរួមពី សមាជិកព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ សិស្ស និស្សិត សហគមន៍ អ្នកស្រាវជ្រាវ និងវិស័យឯកជន មានចំនួនជាង ១០០នាក់ ក្នុងគោលបំណងដើម្បី ៖
    ១-បង្ហាញពីគ្រោះថ្នាក់ដែលជាប់ពាក់ព័ន្ធនឹងគ្រឿងស្រវឹងនៅក្នុងសហគមន៍ និងផលប៉ះពាល់ផ្សេងៗ។
    ២-ជំរុញការអនុម័តច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង និងបញ្ចៀសការជ្រែតជ្រែកពីឧស្សាហកម្មគ្រឿងស្រវឹងមកលើគោលនយោបាយសុខភាពសាធារណៈ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន
    thumbnail
     
    លោកជំទាវ ចឹក ហេង អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំលំជ័រ ឃុំប៉ាតតេ ឃុំប៉ក់ញៃ ឃុំសេសាន ស្មៀន និងនាយប៉ុស្តិ៍នគរបាល នៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី និងលោកជំទាវ Ülkü Kocaefe អញ្ជើញទស្សនកិច្ចផ្ទាល់ នៅមជ្ឈមណ្ឌលកាត់ដេរនៃក្ដីសង្ឃឹម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ រៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម