khmer eng
  • សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចូលរួមពិធីបុណ្យបញ្ចុះខណ្ឌកាត់ឬសសីមា “ចំថ្ងៃបុណ្យវិសាខបូជា”
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ ២០២៤ លោកជំទាវ កង សៅរ៍ធន សមាជិកាក្រុម និង ឯកឧត្តម លី សារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចូលរួមពិធីបុណ្យបញ្ចុះខណ្ឌកាត់ឬសសីមា “ចំថ្ងៃបុណ្យវិសាខបូជា” ក្នុងបរិវេណវត្តគិរីគង្គាកំពង់ក្រញូង នៅភូមិបាយទា ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ក្រោមអធិបតីភាព
    ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពត និងជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា
    ដែលមានការចូលរួមពីមន្ត្រីរាជការសប្បុរសជន និងប្រជាជនចំនួន៣៦០០នាក់ ព្រមទាំងមានពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន ១០៨អង្គ (ព្រះសង្ឃនិមន្តមកបិណ្ឌបាត្ររហូតដល់២៥០អង្គ) ។

    ខ្លឹមសារ : ការិយាល័យអមក្រុមភូមិភាគទី៥


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ជឹម លាវ លេខាធិការគណៈកម្មការទី១ ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំ ជាមួយមន្ត្រីការិយាល័យជំនួយការគណៈកម្មការទី១ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤
    thumbnail
     
    ឯកឧត្តម អន ស៊ុំ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ចើញចូលរួមដាំកូនឈើ ចំនួន ៦០០ ដើម នៅវិទ្យាល័យរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ និងពិនិត្យស្រះទឹក ស្ថិតក្នុងឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល ជួបសំណេះសំណាលមន្ត្រីរាជការនៃអ.ពស មុនចេញទៅសិក្សា នៅប្រទេសឥណ្ឌា
    thumbnail
     
    សមាជិក សមាជិកាព្រឹទ្ធសភា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ប្រោះព្រំព្រះសុគន្ធវារី ថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា គម្រាប់ព្រះជន្ម១០០ យាងចូល១០១ព្រះវស្សា