ឯកឧត្តម ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបសវនាការសម្តែងការគួរសមស្វាគមន៍យ៉ាងកក់ក្តៅនូវដំណើរទស្សនៈកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់
នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅ សណ្ឋាគារអង្គរមាស ស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ឯកឧត្តម ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបសវនាការសម្តែងការគួរសមស្វាគមន៍យ៉ាងកក់ក្តៅនូវដំណើរទស្សនៈកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់គណៈកម្មាធិការមជ្ឈិមរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ដឹកនាំដោយឯកឧត្តម ខាំបៃ ជាំឡាត់ សមាជិកមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាអនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញដឹកនាំគណៈប្រតិភូមកចូលរួមក្នុងកិច្ច
ប្រជុំសន្និសីទអន្តរជាតិលើកទី២ នៅខេត្តស្ទឹងត្រែង។