លោកជំទាវ ឃួន ឃុនឌី អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនាយកដ្ឋានភូមិភាគ និងសមូហភាពដែននដី និងមន្ត្រីការិយាល័យអមក្រុមភូមិភាគទី៨ នៅសាលប្រជុំគណៈកម្មការទី៤ ព្រឹទ្ធសភា ដើម្បីត្រៀមប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨
នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៨:៣០ នាទីព្រឹក លោកជំទាវ ឃួន ឃុនឌី អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនាយកដ្ឋានភូមិភាគ និងសមូហភាពដែននដី និងមន្ត្រីការិយាល័យអមក្រុមភូមិភាគទី៨ នៅសាលប្រជុំគណៈកម្មការទី៤ ព្រឹទ្ធសភា ដើម្បីត្រៀមប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ នាពេលខាងមុខ ដោយមានរបៀបវារៈចំនួន២៖
១-ពិនិត្យ និងកែសម្រួលលើផែនការយុទ្ធសាស្ត្ររបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ នីតិកាលទី៥ នៃព្រឹទ្ធសភា (២០២៤-២០៣០)។
២-ពិនិត្យ កែសម្រួលលើផែនការប្រតិបត្តិរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ប្រចាំឆ្នាំ២០២៤។