ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញចូលរួមកម្មវិធីប្រគល់ផ្ទះមនុស្សធម៍ទី១៩ ជូនប្រជាពលរដ្ឋទីទ័លក្រ ស្ថិតក្នុងភូមិអង្គបានទី០៧ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ដែលជាអំណោយរបស់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កម្មវិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម ។