លោកជំទាវ កង សៅរ៍ធន ចុះពិនិត្យមើលវឌ្ឍនភាពនៃការជីកស្តារស្រះទឹកនៅស្រុកកំពង់ត្រាច ខេត្តកំពត
![](https://senate.gov.kh/wp-content/uploads/2024/06/photo_2024-06-17_07-52-03.jpg)
នារសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ កង សៅរ៍ធន សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការជីកស្តារស្រះទឹក ដែលក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ (នីតិកាលទី៤) បានជីកជូនប្រជាពលរដ្ឋប្រើប្រាស់កាលពីឆ្នាំ២០១៩ ស្ថិតនៅភូមិព្រៃកឹក ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត។
ប្រភព : ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥