ក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមលក្ខណៈចុះធ្វើពិធីសំណេះសំណាលរវាងក្រុមសមាជិកាព្រឹទ្ធសភា និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាស្រ្តីខេត្តកំពង់ធំ
នាព្រឹកថ្ងៃទី24 ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ឃួន ឃុនឌី លេខាធិការក្រុមសមាជិកាព្រឹទ្ធសភា និងលោកជំទាវ មុំ សណ្តាប់ សមាជិកក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនាយកដ្ឋានភូមិភាគ និងសមូហភាពដែនដី និងមន្ត្រីការិយាល័យអមក្រុមសមាជិកាព្រឹទ្ធសភា នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា ដើម្បីត្រៀមលក្ខណៈចុះធ្វើពិធីសំណេះសំណាលរវាងក្រុមសមាជិកាព្រឹទ្ធសភា និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាស្រ្តីខេត្តកំពង់ធំ។