khmer eng
  • ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងយកអំណោយសម្ភារៈសិក្សាមួយចំនួន ទៅចែកជូនលោកគ្រួ អ្នកគ្រូ និងសិស្សានុសិស្សចំនួន ៣១១នាក់ នៅសាលាបឋមសិក្សាសាមុត្រលើ​​ ស្ថិតក្នុងភូមិសាមុត្រលើ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី
     
    ចែករំលែក ៖

    នារសៀលថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងយកអំណោយសម្ភារៈសិក្សាមួយចំនួន ទៅចែកជូនលោកគ្រួ អ្នកគ្រូ និងសិស្សានុសិស្សចំនួន ៣១១នាក់ នៅសាលាបឋមសិក្សាសាមុត្រលើ ស្ថិតក្នុងភូមិសាមុត្រលើ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ។

    អំណោយជាសម្ភារៈជូនសាលាបឋមសិក្សាសាមុត្រលើ មានម៉ូទ័របូមទឹកមួយឈុត ធុងច (អង្ករ ត្រីខ មី) លោកគ្រូ អ្នកគ្រូ ចំនួន០៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀល សារុង ០១ អាវរងា០១ សិស្សានុសិស្សចំនួន ២៩៦នាក់ ក្នុងម្នាក់ៗទទួលបានសម្លៀកបំពាក់០១កំប្លេ សម្ភារៈសិក្សា (កាបូប ប៊ិច និងសៀវភៅ) ក្រុមប្រឹក្សាឃុំ និងនគរបាលប៉ុស្តិ៍រដ្ឋបាលចំនួន១០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥ម៉ឺនរៀល និងសារុង០១។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail