khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តតាកែវ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ រួមមាន ឯកឧត្តម ខៀវ មុត ប្រធាន ឯកឧត្តម ឈួន ឆាម អនុប្រធាន ឯកឧត្តម គិន ណែត លេខាធិការ និងឯកឧត្តម លី សារី សមាជិក បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ។
    សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យលេខ នស/រកត/០៦២៤/៧០០ ដោយបានផ្ទេរ និងតែងតាំងមុខតំណែង ឯកឧត្តម វ៉ី សំណាង ពីអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ មកជាអភិបាល នៃគណៈអភិបាលខេត្តតាកែវ ជំនួស ឯកឧត្តម អ៊ូច ភា ដែលត្រូវបានតែងតាំងមុខតំំណែងជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

    ប្រភព : ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយលោកជំទាវរដ្ឋមន្ត្រីការបរទេសជប៉ុន
    thumbnail
     
    ឯកឧត្តម ទេព យុទ្ធី បានចុះពិនិត្យស្រះទឹក នៅភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប
    thumbnail
     
    ឯកឧត្តម ម៉ាន់ ឈឿន ជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមកិច្ចប្រជុំវេទិកាសាធារណៈ ស្តីពីភូមិ សង្កាត់មានសុវត្ថិភាព
    thumbnail
     
    ឯកឧត្តម អ៊ឹង លាងហ៊ួ ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញចូលរួមកម្មវិធីក្រុងពាលីបញ្ចុះបឋមសិលា កសាងរង្វង់មូល និងរូបសំណាកអ្នកតាម៉ៅ លើផ្លូវទំនប់តាកុយ តភ្ជាប់ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង
    thumbnail
     
    សារលិខិតរំលែកទុក្ខរបស់គណៈកម្មការទី៧ព្រឹទ្ធសភា គោរពជូន ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោកជំទាវ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឧបាសក ហោ ណាំបូរ៉ា