khmer eng
  • ឯកឧត្តម ទេព យុទ្ធី អញ្ជើញចូលរួមប្រជុំពិនិត្យវឌ្ឍនភាពការងារ ដើម្បីត្រៀមរៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅសាលសន្និសិទបាយ័ន វិមានរដ្ឋសភា
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ទេព យុទ្ធី លេខាធិការគណៈកម្មការទី៨ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចូលរួមប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មការប្រតិបត្តិ នៃគណៈកម្មការដឹកនាំ និងរៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅសាលសន្និសិទបាយ័ន វិមានរដ្ឋសភា ។
    កិច្ចប្រជុំនេះប្រព្រឹត្តទៅ ក្រោមការសម្របសម្រួលដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥រដ្ឋសភា ប្រធាន IPTP (២០២៣-២០២៤) ដោយមានរបៀបវារៈ
    ១-ពិនិត្យលើសេចក្ដីព្រាងកម្មវិធីប្រជុំពេញអង្គ (IPTP) លើកទី១១
    ២-ស្ដាប់របាយការណ៍ស្ដីពី វឌ្ឍនភាពការងារត្រៀមរៀបចំដោយ លេខាធិការដ្ឋាន និងអនុគណៈកម្មការនានា នៃអនុគណៈកម្មការប្រតិបត្តិ
    ៣-ការចូលរួមមតិរបស់សមាជិកអង្គប្រជុំ
    ៤-ផ្សេងៗ ។

    ប្រភព : ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានព្រឹទ្ធសភានៃប្រទេសកាណាដា
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការកិច្ចការសភា នៃមហាសន្និបាតលើកទី៤៩ នៃសភាប្រើភាសាបារាំង
    thumbnail
     
    ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការនយោបាយ (Commission politique) នៃសន្និសិទទី ៤៩នៃ សភាប្រើភាសាបារាំង (49ème Session de l’Assemblée parlementaire de la Francophonie-APF)
    thumbnail
     
    ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំ គណៈកម្មាធិការកិច្ចចំពោះមុខ (Comité de vigilance) ជាផ្នែកមួយនៅក្នុងគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង