ឯកឧត្តម ទេព យុទ្ធី បានចុះពិនិត្យស្រះទឹក នៅភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប
នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ទេព យុទ្ធី លេខាធិការគណៈកម្មការទី៨ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះពិនិត្យស្រះទឹកទី៣ ដែលបានជីកស្ដារតាមសំណើរបស់ប្រជាជននៅក្នុងភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ សូមបញ្ជាក់ថា ស្រះទឹកទី៣នេះ បានធ្វើការជីក ស្ដាររួចរាល់ជាស្ថាពរ មានទំហំ ៥៥ម៉ែត្រ × ៤៥ម៉ែត្រ × ៩,៥០ម៉ែត្រ និងបានជួសជុលជណ្ដើរថ្ម ព្រមទាំងរបងបង្គោលថ្មព័ទ្ធបន្លាលួសជុំវិញស្រះទឹកផងដែរ។
ប្រភព : ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥