khmer eng
  • ឯកឧត្តម អ៊ុច បូររិទ្ធ ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានព្រឹទ្ធសភានៃប្រទេសកាណាដា
     
    ចែករំលែក ៖

    នៅថ្ងៃអាទិត្យ ទី៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១:០០នាទីរសៀល នៅសណ្ឋាគារ Fairmont Le Reine Relizabeth, Montréal-Canada គណៈប្រតិភូនៃក្រុមសភាជាតិកម្ពុជា-សភាប្រើភាសាបារាំង (Section cambodgienne de l’Assemblée parlementaire de la Francophonie-APF) ដឹកនាំដោយ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈប្រតិភូ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Raymonde Gagné ប្រធានព្រឹទ្ធសភានៃប្រទេសកាណាដា។ កិច្ចប្រជុំបានប្រព្រឹត្តទៅនៅក្នុងបរិយាកាសមិត្តភាពដោយផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាទាំងពីរ កម្ពុជា-កាណាដា ការចែករំលែកបទពិសោធន៍ និងតម្រូវការជុំរុញការប្រើប្រាស់ភាសាបារាំងនៅក្នងតំបន់ និងកិច្ចសហប្រតិបត្តិការរួមគ្នារវាងប្រទេសនិយាយភាសាបារាំងដើម្បីសន្តិភាព និងការអភិវឌ្ឍ។

    ប្រភព៖ នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ
    សម្រួលខ្លឹមសារ៖ នាយដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail