នៅថ្ងៃអង្គារទី៩ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៣:១៥នាទី នៅសណ្ឋាគារ Fairmont Le Reine Relizabeth, Montréal-Canada គណៈប្រតិភូនៃក្រុមសភាជាតិកម្ពុជា-សភាប្រើភាសាបារាំង (Section cambodgienne de l’Assemblée parlementaire de la Francophonie-APF) ក្រោមការដឹកនាំរបស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈប្រតិភូ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Nicolas Walder ប្រធានក្រុមសភាជាតិស្វីស-APF-ទីប្រឹក្សាជាតិ (តំណាងរាស្រ្ត)
កិច្ចប្រជុំបានប្រព្រឹត្តទៅនៅក្នុងបរិយាកាសមិត្តភាព និងសោមនស្សរីករាយ។
ឯកឧត្តម អ៊ុច បូររិទ្ធ បានសំដែងការដឹងគុណដ៏ជ្រាលជ្រៅប្រកបដោយការវាយតម្លៃខ្ពស់ជូនចំពោះ រដ្ឋាភិបាល និង ប្រជាជនស្វីស ដែលបានជួយសង្គ្រោះអាយុជិវិតកុមារនិងស្ត្រីរាប់លាននាក់នៅកម្ពុជា តាមរយៈមន្ទីរពេទ្យ កន្ធបុច្ភា។
ភាគីទាំងពីរបានពិភាគ្សាពីគម្រោងបង្កើតក្រុមអន្តរសភាមិត្តភាពកម្ពុជា-ស្វីស ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ និង ផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់និងអន្តរជាតិ។
ភាគី ស្វីស បានសម្តែងក្តីរីករាយចំពោះសេចក្តីអញ្ជើញជូន ឯកឧត្តមប្រធានក្រុមប្រឹក្សាជាតិ- Conseil national (ប្រធានរដ្ឋសភា)/ប្រធានក្រុមប្រឹក្សារដ្ឋ-Conseil des États (ប្រធានព្រឹទ្ធសភា) ដើម្បីចូលរួមសម័យប្រជុំពេញអង្គលើកទី១១សភាអន្តរសភាដើម្បី ភាពអត់ឱន និងសន្តិភាព (International Parliaments for Tolerance and Peace-IPTP) នៅរាជធានី ភ្នំពេញ នៅខែវិច្ឆិកកាខាងមុខនេះ។