khmer eng
  • ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២
     
    ចែករំលែក ៖

    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានក្រុម និងជាអនុប្រធានទី២ព្រឹទ្ធសភា ដើម្បីពិនិត្យ ពិភាក្សាលើការងារសំខាន់ៗដូចខាងក្រោម៖
    ១.សេចក្តីព្រាងកម្មវិធីលម្អិតនៃការចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ នៃស្រុក មេមត់ (ខេត្តត្បូងឃ្មុំ) ស្រុកចំការលើ និងស្រុកស្ទឹងត្រង់ (ខេត្តកំពង់ចាម)។
    ២.កម្មវិធីចែកឱសថជូនមន្ទីរពេទ្យបង្អែក នៅស្រុកមេមត់ ស្រុកក្រូចឆ្មារ (ខេត្តត្បូងឃ្មុំ) ស្រុកចំការលើ និងស្រុកស្ទឹងត្រង់ (ខេត្តកំពង់ចាម)។
    ៣.បញ្ហាផ្សេងៗ…។
    កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ និងអាជ្ញាធរមានសមត្ថកិច្ច នៃខណ្ឌច្បារអំពៅ
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជាមួយបេឡាជាតិសន្តិសុខសង្គម រៀបចំពិធីធ្វើប័ណ្ណសមាជិក ប.ប.ស ជូនសហព័ទ្ធ និងកូនរបស់មន្ត្រីរាជការ
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ និងក្រុមប្រឹក្សាឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល
    thumbnail
     
    ឯកឧត្តម ឈិត សុខុន អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ