ឯកឧត្តម ម៉ាន់ ឈឿន ជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញរួមជាមួយលោកមេភូមិ៩ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចុះពិនិត្យការដ្ឋានដាក់លូថ្មីបង្ហូរទឹក
ថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៨:២០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញរួមជាមួយលោកមេភូមិ៩ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចុះពិនិត្យការដ្ឋានដាក់លូថ្មីបង្ហូរទឹកដែលមានមុខកាត់៦តិក មានប្រវែង៥៦៧ម៉ែត្រ នៅតាមបណ្តោយផ្លូវលេខ១៥៦ ភូមិ៩ ដោយប្រើប្រាស់មូលនីធិរបស់សង្កាត់សម្រាប់ឆ្នាំ២០២៤។ បងប្អូនប្រជាពលរដ្ឋសប្បាយរីករាយ និងបានចូលរួមសហការយ៉ាងពេញចិត្តបំផុត។