ឯកឧត្តម​ ​ម៉ែ​ន-ស៊ីផាន់​ សមាជិក​ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានចូលរួមស្ដាប់របាយការណ៍ជាមួយសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តស្វាយរៀង
 
ចែករំលែក ៖

នៅព្រឹកថ្ងៃទី២៥ ខែកក្កដា​ ឆ្នាំ២០២៤ ឯកឧត្តម​ ​ម៉ែ​ន-ស៊ីផាន់​ អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា សមាជិក​ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានចូលរួមស្ដាប់របាយការណ៍ជាមួយសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តស្វាយរៀង អំពីវឌ្ឍនភាពរបស់ឃុំពងទឹក​ ស្រុករំដួល ខេត្តស្វាយរៀង ដែលបានអនុវត្តក្នុងឆមាសទី១ ឆ្នាំ២០២៤​ និងការអនុវត្តការគ្រប់គ្រងគម្រោងរបស់ឃុំក្នុងពេលកន្លងមកជាអាទិ៍​ :
១- ការអនុវត្តកិច្ចការរដ្ឋបាលថ្នាក់ឃុំ។
២- ការកសាងផែនការកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់ឃុំ។
៣- ការគ្រប់គ្រងគម្រោងថវិកាប្រចាំឆ្នាំ២០២៤។
៤- ការគ្រប់គ្រងគម្រោងមូលនិធិឃុំ។
៥- ការអនុវត្តតួនាទី និងភារកិច្ចរបស់ គកនក។
៦- ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
៧- ការគ្រប់គ្រង និងប្រើប្រាស់នូវថវិកាសេវាសង្គម។
៨- ការផ្សព្វផ្សាយលិខិតបទដ្ឋានរបស់ក្រសួងមហាផ្ទៃ ស្ដីពី​ ការពង្រឹងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ។

សមាសភាពចូលរួម​ ៤៧នាក់ ក្នុងនោះមានស្ត្រី​ ១១នាក់។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ