ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) ដឹកនាំដោយឯកឧត្តម ជឹម លាវ សមាជិកក្រុម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលឃុំ និងអាជ្ញាធរស្រុកចំការលើ ខេត្តកំពង់ចាម សរុបចំនួន៩៧នាក់ នៅសាលប្រជុំសាលាស្រុកចំការលើ ដោយមាកការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្តកំពង់ចាម លោកអភិបាលរងស្រុកចំការលើ។ ក្នុងឱកាសនោះ ឯកឧត្តម ជឹម លាវ សមាជិកក្រុម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តមអនុប្រធានទី១ និងឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា ជូនចំពោះក្រុមប្រឹក្សាឃុំ អាជ្ញាធរស្រុកទាំងអស់ និងប្រជាពលរដ្ឋនៅនិងនៅស្រុកចំការលើទាំងមូល ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស។ ជាមួយគ្នានេះឯកឧត្តមបានបញ្ជាក់ថា កិច្ចសំណេះសំណាលនេះរៀបចំឡើក្នុងគោលបំណងសំខាន់ចំនួន៤គឺ៖ ទី១. បង្ហាញមុខងារតំណាង និងរាយការណ៍ ផ្សព្វផ្សាយសកម្មភាពរបស់ព្រឹទ្ធសភា ទី២.ដើម្បីការផ្សារភ្ជាប់ និងការរួមប្រាស្រ័យទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅមូលដ្ឋាន ទី៣.ចូលរួមដោះស្រាយផ្ទាល់ ឬនាំយកយោបល់ សំណូមពរ ឬបញ្ហាប្រឈមនានារបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា និងព្រឹទ្ធសភា និងទី៤.ការពង្រឹងការអនុវត្តតួនាទីរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ការផ្តល់សេវាសាធារណៈ ការងារអនុវត្តន៍គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការងារអភិវឌ្ឍន៍មូលដ្ឋាន៕
ប្រភពនាយកដ្ឋានព័ត៌មាន៖