ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ (ខេត្តតាកែវ កែប និងខេត្តកំពត) ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តតាកែវ ដឹកនាំដោយឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ដើម្បីឈ្វេងយល់អំពីការងារសំខាន់ៗមួយចំនួនដូចជា៖ ១.ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ ២.ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ៣.ការអនុវត្តតួនាទី ភារកិច្ចរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការផ្តល់សេវាសាធារណៈ ៤.ការងារអភិវឌ្ឍន៍ក្នុងមូលដ្ឋាន និង៥.ព័ត៌មានពាក់ព័ន្ធនឹងព្រែកជីកហ្វូណនតេជោ ដែលជាក់ស្តែងគឺឆ្លងកាត់ខេត្តទាំង៣ ក្នុងភូមិភាគទី៥នេះ។ ពិធីនេះ ប្រព្រឹត្តទៅនៅសាលាខេត្តតាកែវ នាព្រឹកថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ស្នងការ ស្នងការរងខេត្ត ប្រធានអង្គភាពច្រកចេញចូលតែមួយខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត និងមន្ត្រីរាជការសាលាខេត្ត …។
ប្រភព៖ នាយកដ្ឋានព័ត៌មាន