គណៈកម្មការនីតិកម្ម និងយុតិ្តធម៌ នៃព្រឹទ្ធសភា (គណៈកម្មការទី៦) បានរៀបចំកិច្ចពិភាក្សា ស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋាន ក្រោមអធិបតីភាពលោកជំទាវ ចាន់ សុទ្ធាវី ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា នៅសាលប្រជុំសាលាក្រុងសំពៅពូន ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សមាជិក សមាជិកាក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ស្មៀន និងអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងមន្ត្រីពាក់ព័ន្ធសរុបចំនួន៦០នាក់។ គោលបំណងនៃការរៀបចំកិច្ចពិភាក្សានេះ គឺដើម្បីឈ្វេងយល់សម្រង់ព័ត៌មានពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទាក់ទងនឹងការចុះបញ្ជីអត្រានុកូលដ្ឋាន ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធិទៅនឹងការរស់នៅជាប្រចាំរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ហេតុនេះ គឺក្នុងរួមចំណែកពង្រឹងការផ្តល់សេវាឱ្យកាន់តែប្រសើរថែមទៀត ជូនប្រជាពលរដ្ឋ ទាក់ទងនឹងការចុះបញ្ជីកំណើត ការចុះបញ្ជីមរណភាព និងការចុះបញ្ជីអាពាហ៍ពិពាហ៍ តាមរយៈការជួបពិភាក្សាស្វែងយល់ដោយផ្ទាល់ជាមួយអង្គបោះឆ្នោត និងមន្ត្រីដែលមានសមត្ថកិច្ចពាក់ព័ន្ធ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន