គណៈកម្មការទី១ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
 
ចែករំលែក ៖


គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម ងី ច័ន្រ្ទផល ប្រធានគណៈកម្មការ បានទទួលជួបពិភាក្សាការងារជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលដឹកនាំដោយឯកឧត្តម កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីឈ្វេងយល់អំពីការអនុវត្តការងារលើវិស័យសិទ្ធិមនុស្ស និងការការពាររបាយការណ៍ទាំង៥ និងរបាយការណ៍ពិនិត្យឡើងវិញតាមការកំណត់ UPR ជុំទី៤របស់កម្ពុជា នៅអង្គការសហប្រជាជាតិ ព្រមទាំងពិនិត្យពិភាក្សាលើបញ្ហាផ្សេងៗ។​ កិច្ចប្រជុំនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំពិសេសវិមានព្រឹទ្ធសភា។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ